អភិបាលស្រុកទឹកឈូជួបសំណេះសំណាល និងឧបត្ថម្ភដល់ក្រុមកីឡាទូកង «ទឹកឈូសន្តិភាព» ត្រៀមប្រកួតបុណ្យអុំទូក ២០២៦
កំពត៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភដល់ក្រុមកីឡាករប្រណាំងទូកងរបស់រដ្ឋបាលស្រុក ដែលមានឈ្មោះថា «ទឹកឈូសន្តិភាព» ដើម្បីជំរុញទឹកចិត្ត និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ខេត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល តាមរយៈការរៀបចំផែនការហ្វឹកហាត់ និងការគាំទ្រសម្ភារឧបត្ថម្ភផ្ទាល់ពីរដ្ឋបាលស្រុក។
Kampot provincial dept. of information អានបន្ត