
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតប្តេជ្ញាការពារប្រទេស សុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ឱ្យខាងតែបាន
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារប្រទេសជាតិ សុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអនុញ្ញាតឱ្យក្រុមជនណាមកបំផ្លាញស្ថិរភាពជាតិ និងសន្តិភាពដែលកម្ពុជាសម្រេចបានឡើយ។ ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។







