
អតីតសិស្សនិទ្ទេស A ម្នាក់ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះប្អូនប្រុស កំពុងជួបប្រទះបញ្ហាសុខភាព នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងលោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្តល់ជូនប្អូនប្រុស ងិន អ៉ីយាន អតីតសិស្សនិទ្ទេស A នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលកំពុងមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសារ។









