
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
បុរសម្នាក់ ដែលមិនទាន់ដឹងរឿងច្បាស់លាស់ ជិះម៉ូតូទៅកាក់រថយន្ត រួចបង្កហិង្សាទៅលើម្ចាស់រថយន្ត ពេលនេះត្រូវបាននគរបាល ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យឃាត់ខ្លួន បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។











