
អាជ្ញាធរខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងឆបោកតាមអនឡាញ២ កន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ រកឃើញទូរស័ព្ទដៃជិត៦០០គ្រឿង
គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្រ្កាបទីតាំងចំនួន០២កន្លែង ឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរនិងបរទេស០៤នាក់ ដកហូតសម្ភារជាច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនោះធ្វើឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។











