
សមិទ្ធផលអគារថ្មីនៅមណ្ឌលសុខភាពគូលែន និងទស្សនវិស័យឈានទៅប្រែក្លាយជាមន្ទីរពេទ្យបង្អែកគំរូ
ការកែប្រែមុខមាត់ថ្មីនៃវិស័យសុខាភិបាលនៅតាមមូលដ្ឋាន បាននិងកំពុងស្តែងឡើងយ៉ាងច្បាស់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ មណ្ឌលសុខភាពគូលែន ដែលកាលពីមុនឆ្នាំ មានត្រឹមតែអគារចំនួន២ខ្នង ជួបការលំបាកក្នុងការទទួលប្រជាពលរដ្ឋនោះ នាពេលបច្ចុប្បន្ន បានផ្លាស់ប្តូររូបរាងយ៉ាងស្រស់ស្អាត និងធំទូលាយ តាមរយៈការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធអគារ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន។











