
បទយកការណ៍៖ «ការប្រែប្រួលមុខមាត់ថ្មី និងសមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ ក្នុងឃុំគូលែនត្បូង»
ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាគោលដៅចម្បងនៃការអភិវឌ្ឍនៅមូលដ្ឋាន។ ជាក់ស្ដែង នៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ ក្រោមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ឃុំមួយនេះកំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ ដោយបានប្រែក្លាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យទៅជាសមិទ្ធផលជាក់ស្ដែង។











