
អគារផ្ទះ ២ល្វែងនៅខណ្ឌ៧មករា រងការបាក់ធ្លាក់បេតុង ខណៈពលរដ្ឋ ១៥គ្រួសារស្ម័គ្រចិត្តចាកចេញទៅកាន់ទីតាំងមានសុវត្ថិភាព
លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារផ្ទះចំនួន ២ល្វែង លេខ ២១៤ និង ២១៦ តាមបណ្តោយផ្លូវលេខ១០៧ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីវាយតម្លៃស្ថានភាព និងដាក់ចេញវិធានការសុវត្ថិភាពជាបន្ទាន់។











