
គម្រោងដាក់លូមូលអង្កត់ផ្ចិត ១,៥ ម៉ែត្រ ប្រវែងជាង ១.៥ គីឡូម៉ែត្រ លើមហាវិថីឈ្នះឈ្នះ សម្រេចបាន ១០០%
គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសម្រេចការងារដាក់លូមូលសម្រាប់រំដោះទឹកភ្លៀង អង្កត់ផ្ចិត ១,៥ ម៉ែត្រ ចំនួន ១ខ្សែ ប្រវែងជាង ១.៥០០ម៉ែត្រ លើកំណាត់មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បាន១០០%ហើយ។











