
កម្មវិធី «ពីចម្ការទៅខ្ទះឆា» ផ្ដល់របបអាហារសុវត្ថិភាពដល់កុមារនៅស្រុកអង្គរធំ
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរស្រុកអង្គរធំ និងអង្គការអាគ្រីស៊ុតអន្ដរជាតិ បានរៀបចំកម្មវិធី «ពីចម្ការទៅខ្ទះឆា» នៅឃុំលាងដៃ ធ្វើការចម្អិនអាហារ ដោយបន្លែសហគមន៍ជូនកុមារ ដើម្បីលើកកម្ពស់កសិផលក្នុងស្រុក និងធានារបបអាហារសុវត្ថិភាព។











