
សមិទ្ធផលថ្មី! ផ្លូវបេតុងប្រវែងជាង ១៤ គីឡូម៉ែត្រ លេចរូបរាងឡើងនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ
ផ្លូវបេតុងថ្មីប្រវែងជាង ១៤ គីឡូម៉ែត្រ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សហការណ៍ជាមួយបណ្ដាដៃគូអភិវឌ្ឍន៍នានា។ សមិទ្ធផលនេះ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ព្រមទាំងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។











