
សិប្បកម្មបុរាណលើកស្ទួយជីវភាពនិងអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
នៅក្រោមដំបូលផ្ទះឈើបុរាណ ក្នុងភូមិព្រែកចង្ក្រានលើ សំឡេង «កុក...ត្រាក់... កុក...ត្រាក់...» នៃឧបករណ៍តម្បាញបានបន្លឺឡើងមិនដាច់សូរ។ នេះគឺជាសញ្ញានៃការបន្តដង្ហើមវប្បធម៌ខ្មែរ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពប្រជាពលរដ្ឋតាមជនបទ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន









