
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញ សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណអភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូអញ្ជើញ សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ចំនួន ១៦៧នាក់ ជានារី ២៩ នាក់ ដែលនឹងត្រូវសិក្សារយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងនាំមកនូវសម្ភារៈនិថវិកាមួយ ចំនួនឧបត្ថម្ភដល់សាលានគរបាលជាតិភូមិភាគ២ ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។









