
ព្រះសង្ឃខេត្តបន្ទាយមានជ័យនាំយកទេយ្យវត្ថុជូនវីរកងទ័ពនៅសមរភូមិទិសប្រាសាទតាមាន់ និងតាក្របី
ព្រះសង្ឃ និងពុទ្ធបរិស័ទមកពីខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ និងដឹកនាំដោយព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គុណខេត្តបន្ទាយមានជ័យ រួមជាមួយអាជីវករក្រុងសិរីសោភ័ណជាច្រើនរូប។ អំណោយដែលបាននាំយកទៅរួមមាន អង្ករ ត្រីខ មី ទឹកក្រូច ទឹកបរិសុទ្ធ នំចំណី និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនទៀត។









