
អាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារ រួមជាមួយអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យតំបន់រងគ្រោះដោយការវាយប្រហារពីកងទ័ពថៃ កាលពីពេលកន្លងទៅ
ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាក្រុមការងារ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផ្ទាល់លើទីតាំងដែលរងការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក នៅស្រុកអន្លង់វែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង និងស្នើសុំឱ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។









