កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា

កិច្ចប្រជុំស្តីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។

ព័ត៌មានពាក់ព័ន្ធ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងបន្តលើការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦
ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងបន្តលើការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំ និងគ្រប់គ្រងផ្ទាល់ពី លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មលើការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិ-ផ្លូវខេត្ត ក្នុងផែនការឆ្នាំ២០២៧ នៅខេត្តមណ្ឌលគិរី ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន
ការអភិវឌ្ឍ
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិ-ផ្លូវខេត្ត ក្នុងផែនការឆ្នាំ២០២៧ នៅខេត្តមណ្ឌលគិរី ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន
ក្រុមការងារអន្តរក្រសួង រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងវាយតម្លៃលើគម្រោងផែនការឆ្នាំ២០២៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ពេជ្រ សម្បត្តិ អញ្ជើញចុះពិនិត្យទីតាំងគម្រោងវិនិយោគក្រុមហ៊ុននៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ដើម្បីជំរុញការអភិវឌ្ឍនៅភូមិភាគឦសាន
ការអភិវឌ្ឍ
ឯកឧត្តម ពេជ្រ សម្បត្តិ អញ្ជើញចុះពិនិត្យទីតាំងគម្រោងវិនិយោគក្រុមហ៊ុននៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ដើម្បីជំរុញការអភិវឌ្ឍនៅភូមិភាគឦសាន
មណ្ឌលគិរី៖ ក្នុងស្មារតីជំរុញសកម្មភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបន្ថែមនៅតំបន់ភូមិភាគឦសាន ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រួលនីតិវិធី និងចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនជាច្រើននាក់​ ស្ថិតក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំចុះត្រួតពិនិត្យករណីសំណើសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់
ការអភិវឌ្ឍ
កិច្ចប្រជុំចុះត្រួតពិនិត្យករណីសំណើសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់
សំណើសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ស្ពាន និងផ្លូវ ១កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិ
ការអភិវឌ្ឍ
ស្ពាន និងផ្លូវ ១កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិ
មណ្ឌលគិរី ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការដឹកកសិផល រួមទាំងសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអូរពង់តួ សរសរបេតុង ធ្នឹមដែក កម្រាលឈើ ១កន្លែង ក្រោមការឧបត្ថម្ភថវិកាចំនួន ៣០ ០០០ដុល្លារ ពីនាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត។ ពិធីសម្ពោធនេះ ក៏មានការចូលរួមពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី Mr.Bernie Cleary នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត រួមទាំងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ស្ថិតនៅក្នុងបរិវេណស្ពាន នៃភូមិទួល (ក្រុមព្រះ) ឃុំមេម៉ង់ ស្រុកកែវសីមា ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ការអភិវឌ្ឍ
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រួមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលថែទាំផ្លូវជាលក្ខណៈខួប និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាជំរុញឲ្យពង្រឹងការងារទំនាក់ទំនងគ្រួសារ(RFL)ដើម្បីឆ្លើយតបស្ថានភាពអាសន្ន
ព័ត៌មានក្នុងខេត្ត

កាកបាទក្រហមកម្ពុជាជំរុញឲ្យពង្រឹងការងារទំនាក់ទំនងគ្រួសារ(RFL)ដើម្បីឆ្លើយតបស្ថានភាពអាសន្ន

កំពត៖ កាកបាទក្រហមកម្ពុជា បានជំរុញឱ្យមន្ត្រីស្តារទំនាក់ទំនងគ្រួសារ (RFL) តាមសាខាទាំង២៥ រាជធានី-ខេត្ត បន្តពង្រឹងសមត្ថភាព និងគុណភាពសេវា ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយមនុស្សធម៌ នៅពេលមានការបាត់ខ្លួន ការផ្លាស់ទីលំនៅ ជម្លោះ ឬគ្រោះមហន្តរាយដែលបង្កឱ្យមានការបែកបាក់គ្រួសារ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
ការអភិវឌ្ឍ

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អង្គការសង្គ្រោះកុមារចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍវិស័យដាំដុះបន្លែដ៏ធំមួយនៅខេត្តកំពត
ព័ត៌មានក្នុងខេត្ត

អង្គការសង្គ្រោះកុមារចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍវិស័យដាំដុះបន្លែដ៏ធំមួយនៅខេត្តកំពត

ប្រធានប្រតិបត្តិនៃកម្មវិធីនៃអង្គការ Save The Children ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការចាប់ផ្តើមចុះអនុវត្តគម្រោង “ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា” នៅខេត្តកំពតចាប់ពីថ្ងៃនេះទៅ។ តាមរយៈគម្រោង GROWTH នេះ នឹងជួយផ្តល់បច្ចេកទេសដាំបន្លែដល់កសិករ ឲ្យទទួលបានទិន្នផលខ្ពស់ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មិនប៉ះពាល់បរិស្ថាន និងធានាសុវត្ថិភាពដល់កុមារលើគ្រប់ផ្នែក។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នាំអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះនៅក្រុងកំពត
ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នាំអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះនៅក្រុងកំពត

កំពត៖ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ និងសារអប់រំសុខភាព ជូនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារក្រីក្រងាយរងគ្រោះ ចំនួន១៨គ្រួសារ នៅក្រុងកំពត ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តឱ្យពួកគេ ឲ្យបន្តថែរក្សាសុខភាព និងជីវភាពរស់នៅឲ្យល្អ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត