
សាខាសមាគមនារីខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុន AIA រៀបចំយុទ្ធនាការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងពីជំងឺមហារីកសុដន់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (AIA) សាខាខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងអំពីមហារីកសុដន់» ក្នុងគោលបំណងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពុជា។








