
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទំនើប ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
(កំពង់ចាម) អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានផ្តល់ការណែនាំ និងជំរុញដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ក្នុងការផលិតមាតិកា (Content) ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយមចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ (Fake News)។









