
ខេត្តកំពង់ចាមបើកមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពទុរេនបែកអន្លូងនិងបោះឆ្នោតជ្រើសរើសប្រធានសហគន៍
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម តំណាងឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកមហាសន្និបាតកំណើតដំបូងនៃការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង ព្រមទាំង មានការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។









