
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម ផ្តួចផ្តើមបង្កើតឱ្យមានម៉ាកសម្គាល់ ការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទេ៥ ខែមិថុនា ឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ ។









