
សាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) ក្រុងកំពង់ចាម ប្រគល់រង្វាន់ជូនយុវសិស្ស លី ធីតាវឌ្ឍនា ដណ្តើមបានជ័យលាភីលេខ៣ ទូទាំងប្រទេស ក្នុងការប្រកួតសរសេរសំបុត្រថ្នាក់ជាតិ
(កំពង់ចាម)៖ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) សាខាក្រុងកំពង់ចាម បានរៀបចំពិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ យុវសិស្ស លី ធីតាវឌ្ឍនា ដែលបានសាងស្នាដៃដណ្តើមបាន ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស នៅក្នុង «ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦»។






