
ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ!
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញដល់យុវជនឱ្យការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារនៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។









