
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥គ្រួសារ ទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ
(កំពង់ចាម) ដោយការគិតគូរ និងមិនបោះបង់ពលរដ្ឋណាម្នាក់ចោល នៅថ្ងៃអាទិត្យទី០៧ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥ គ្រួសារ មកពី ៥ភូមិ ក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម លី ថៃហាក់ និងឯកឧត្តម លី សំអូន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំមេព្រីង តាមរយៈការចុះសួរសុខទុក្ខដល់មូលដ្ឋាន និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនផ្ទាល់ដៃ។









