
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យសាមគ្គី ចាក់បាញ់ឆែវ ១០០ ខ្ទះ ក្នុងភូមិកោះថ្មី ឃុំកោះសូទិន
កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចូលរួមពិធីបុណ្យសាមគ្គីរបស់ប្រជាពលរដ្ឋ ដែលមានចាក់បាញ់ឆែវ ចំនួន ១០០ ខ្ទះ ដោយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម សម្រាប់ឲ្យភ្ញៀវទទួលទានដោយសេរី ។









