
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។









