កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភារា ជុំវិញខេត្ត
លោក ផាន់ មករា ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើ ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញ និងគាំទ្របច្ចេកទេសដល់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន (ក្រុង ស្រុក ឃុំ សង្កាត់) ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។