
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញ សំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅ ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
ការសំណេះសំណាលនេះធ្វើឡើង នៅរូបសំណាកគ្រួសារ ដំរី មាត់បឹងកន្សែង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ក្នុងឱកាសនេះ ឯកឧត្តមបានប្រោះព្រំ និងប្រគល់ភ្លេងជូនក្រុមកាយរឹទ្ធិខេត្តរតនគិរី មុន ចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ"ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។









