
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤: ៤៥នាទី រសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយ លោក វណ្ណ ភារី ព្រមទាំង ក្រុមគ្រួសារ ចំពោះបាត់បង់ដ៏ធំធេង ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេ ។ យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធឧបាសក សាញ់ ភឹម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕









