
រដ្ឋបាលស្រុកតាលោសែនជ័យបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៨០០នាក់
វេទិកានេះមានគោលបំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហា ក្តីកង្វល់ និងសំណូមពរ ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរជំនាញដឹង និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។









