កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​  ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​

កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​ ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​

លោក​ ​ធាង​ ឡេង​ អភិបាល​ នៃគណៈអភិបាលស្រុក និងជាប្រធានគណៈ​បញ្ជាការ​ឯកភាព​ស្រុក​វាលវែង​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក​ ប្រចាំ​ ​ខែ​ឧសភា​ នៅសាលប្រជុំសាលាស្រុកវាលវែង​ ព្រមទាំងមានការអញ្ជេីញចូលរួមពី​ លោកអភិបាលរងស្រុក​ លោកនាយក​រដ្ឋបាល​ស្ដីទី​ លោក​នាយក​រងរដ្ឋ​​បាល លោក​ លោកស្រី​ ប្រធានការិយាល័យស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ​ អាជ្ញាធរឃុំ​ ភូមិ​ ប៉ុស្តិ៍នគរបាលឃុំ​ មណ្ឌលសុខភាពទាំ៥​ ព្រមទាំងអង្គភាពអ្នកពាក់ពន្ធក្នុងការអនុវត្តការងារក្នុងមូលដ្ឋានស្រុកវាលវែង​ សរុប​ ​៩៥នាក់ នៅព្រឹក​​ថ្ងៃពុធ ​ទី២៧ ខែឧសភា​ ឆ្នាំ២០២៦៕

ព័ត៌មានពាក់ព័ន្ធ

អភិបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក នាំយកទេយ្យទាន និងកូនឈើប្រគេនព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ)
អភិបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក នាំយកទេយ្យទាន និងកូនឈើប្រគេនព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ)
លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​ និង​មន្ត្រី​សាលា​ស្រុក​ នៅព្រឹក​ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ២០២៦​ បាន​ប្រគេន​ ទេយ្យទាន​ និង​កូន​ក្ងោកចំនួន១០ដេីម ដល់​ព្រះ​ចៅអធិកា​រ វត្ត​ពោធិ៍ការាម ហៅវត្ត​ក្រពេីពីរ។
រដ្ឋបាលស្រុកតាលោសែនជ័យបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៨០០នាក់
រដ្ឋបាលស្រុកតាលោសែនជ័យបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៨០០នាក់
វេទិកានេះមានគោលបំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហា ក្តីកង្វល់ និងសំណូមពរ ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរជំនាញដឹង និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាព ក្នុងការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ សម្រាប់ខេត្តពោធិ៍សាត់ យោងតាមប្រតិទិនប្រជុំប្រចាំឆ្នាំ២០២៦។
ក្រុមមការងារពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តពោធិ៍សាត់
ក្រុមមការងារពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅវេលាយប់ថ្ងៃទី៣១ដល់ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង​ បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុច២ទីតាំងផ្សេងគ្នា​ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -នៅផ្លូវជាតិលេខ៥៥ គ.មលេខ៣ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង​ ប្រភេទសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦​ ដោយ​ផ្ទុកទម្ងន់សរុប​ ៨៧តោន​ និង​ ៩០តោន​ គិតជាទម្ងន់លេីស​ស្មេីនឹង​ ៤២តោន​ និង​ ៤៥តោន។ -នៅផ្លូវជាតិលេខ៥ ចន្លោះគ.មលេខ១៩១​ និងគ.មលេខ១៩២​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង​ ប្រភេទរថយន្តភ្លៅ៤​ ដោយ​ផ្ទុកទម្ងន់សរុប​ចន្លោះ៣៨តោន ដល់​ ៤៥តោន​ គិតជាទម្ងន់លេីស​ស្មេីនឹង​៨តោន​ រហូតដល់​ ១៥តោន​។

ព័ត៌មានថ្មីៗ

ព័ត៌មានក្នុងខេត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល
១៧ មិថុនា ២០២៦

យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពអាជ្ញាធរកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
១៥ មិថុនា ២០២៦

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពថ្នាក់ដឹកនាំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
១៥ មិថុនា ២០២៦

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ទេសចរណ៍នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា
១៤ មិថុនា ២០២៦

នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានលម្អដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននាំគ្នាដើរកម្សាន្ត ទិញអាហារ និងសម្រាកលំហែកាយតាមមាត់ព្រែកនាពេលចុងសប្តាហ៍នេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត