
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ
លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនបងប្អូនអ្នកអនាម័យចំនួន ៤៨នាក់ មកពី ៣ឃុំ ឃុំប្រម៉ោយ ឃុំអន្លង់រាប និងឃុំក្រពើពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការថែរក្សាបរិស្ថាន និងបានឧបត្ថម្ភ អង្ករ ព្រមទាំងសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនទាំងអស់គ្នាផងដែរ។











