
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកជើងព្រៃ ឆ្លើយតបនឹងការចោទប្រកាន់ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំពីសំណាក់គណនីហ្វេសប៊ុក ឈ្មោះ បង ណាក់ - Bong Nak
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកជើព្រៃ មានខ្លឹមសារដូចខាងក្រោម៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានគណនីហ្វេសបុកឈ្មោះ បង ណាក់ - Bong Nak បានបង្ហោះ វីដេអូ ដែលមានរយៈពេល ៥:២៥ នាទី នៅលើបណ្តាញសង្គម ដោយបានចោទ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំ ថា «ឃុបឃិតគ្នាកាត់ដី របស់ប្រជាពលរដ្ឋពាក់កណ្តាលជាថ្នូរ និងការចេញប័ណ្ណកម្មសិទ្ធិ និងជេរប្រមាថមន្ត្រីរាជការ សុទ្ធតែពួកអាថោកទាប,ពួកអាឆ្កែ»។







