ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងភូមិទួលស្រឡៅ

ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងភូមិទួលស្រឡៅ

ប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែ ឬមាន់ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ដែលព្រលែងអោយស៊ីចំណីធម្មជាតិក្បែរៗលំនៅដ្ឋាន។ ការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋខ្មែរក៏មានសណ្ឋានខុសៗគ្នា ដោយអ្នកខ្លះចិញ្ចឹមតាមបែបទំនើប មានបច្ចេកទេសខ្ពស់ មានចំនួនមានរាប់ពាន់ រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ សំរាប់យកស៊ុត ឬយកសាច់បរិភោគ ដែលប្រជាពលរដ្ឋនិយមហៅមាន់ប្រភេទនេះថា ” មាន់កសិកម្ម”។ អ្នកខ្លះទៀតចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយធ្វើជាទ្រុងមាន់មានលក្ខណៈបច្ចេកទេសគួសម មានព័ទ្ធរបង និងព្រលែងមាន់អោយស៊ីចំណី និងរត់លេងនៅក្នុងរបងនោះ។ ចំណីមាន់ក៏មានការផលិតឡើងតាមលក្ខណៈបច្ចេកទេស និងមានការមើលថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ពីកសិករផងដែរ។ ការចិញ្ចឹមមាន់របៀបនេះ អាចមានចំនួនមាន់ពីរាប់សិបក្បាល ទៅដល់រាប់រយក្បាលផងដែរ។ អ្នកខ្លះទៀត ក៏ចិញ្ចឹមមាន់ពី១០ទៅ២០ក្បាល ព្រលែងអោយស៊ីចំណីពាសវាល ពាសកាលតាមស្រែ តាមព្រៃក្បែរៗផ្ទះ សំរាប់ធ្វើម្ហូបអាហារនៅក្នុងគ្រួសារ។

ព័ត៌មានថ្មីៗ

ព័ត៌មានក្នុងខេត្តមន្ទីរព័ត៌ខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យកម្ពុជា-ជប៉ុនកំពតក្រុង
១៧ មិថុនា ២០២៦

មន្ទីរព័ត៌ខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យកម្ពុជា-ជប៉ុនកំពតក្រុង

មន្ទីរព័ត៌មានខេត្តកំពត បានអនុវត្តយុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយ»ជំហ៊ាន២ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់សិស្សានុស្ស និងយុវជន តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ នៅបរិវេនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ព័ត៌មានក្នុងខេត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល
១៧ មិថុនា ២០២៦

យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពអាជ្ញាធរកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
១៥ មិថុនា ២០២៦

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពថ្នាក់ដឹកនាំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
១៥ មិថុនា ២០២៦

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត