
សង្រ្កងស្វា ជាដាំដំណាំគម្របដី ផ្តល់ជីវជាតិដល់ដី ធ្វើអោយកសិករយើងទទួលបានកសិផលខ្ពស់ ពីការធ្វើកសិកម្ម
ដំណាំសង្រ្កងស្វា ត្រូវបានអ្នកជំនាញផ្នែកកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តប៉ៃលិន ណែនាំអោយប្រជាកសិករយកទៅដាំ ដើម្បីកែប្រែគុណភាពដីរបស់ខ្លួនអោយបានល្អឡើង វិញ បន្ទាប់ពីការធ្វើកសិកម្មអស់រយៈពេលច្រើនឆ្នាំ ធ្វើអោយដីហូច្រោះ សិករិករឹល ខ្សោះជីវជាតិ ផលដំណាំធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ និងត្រូវចំណាយច្រើន លើជី ថ្នាំកសិកម្ម ដែលបានផ្តល់ផលប៉ះពាល់ដល់ចំណូលគ្រួសាររបស់ប្រជាកសិករយើង។











