
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលរំលឹកច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរំលឹកច្បាប់ និងនីតិវិធីចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ជូនដល់មន្ត្រីបង្គោល និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានមកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបចំនួន ១០៤នាក់ នៅសាលប្រជុំ ផ.អ.៣ សាលាខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រី សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។









