
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងពង្រីកបណ្តាញទឹកស្អាត និងការកែលម្អសោភ័ណភាពស្រុក ដើម្បីលើកកម្ពស់ជីវភាព និងមុខមាត់មូលដ្ឋាន
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យ និងពិភាក្សាលើកិច្ចការងារសំខាន់ៗចំនួនពីរ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក។









