
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះយុទ្ធនាការដាក់ថ្នាំអាប៊ែត និងផ្សព្វផ្សាយបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក នៅក្នុងក្រុងកំពង់សោម។









