
អភិបាលខេត្តកំពង់ចាម អះអាងថា ការចុះបញ្ជីម៉ាកសមូហភាព និងCamGap ដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។









