
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីពង្រឹងសុវត្ថិភាពកម្មសិទ្ធិដីធ្លី និងលើកកម្ពស់ជីវភាពប្រជាជន
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ដីធ្លី និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួន។









