
ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
(កំពង់ចាម) ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ បានផ្តល់ការណែនាំ និងស្នើដល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៦នាក់ ដែលទើបនឹងប្រកាសបញ្ចូលថ្មី ត្រូវរួមគ្នាដុសខាត់សមត្ថភាព និងបន្តផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានជ្រាបកាន់តែច្បាស់។









