
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យសហគ្រាស និងគ្រឹះស្ថាននានា បន្តសហការផ្តល់ឱកាស ដល់សិស្ស-និស្សិត TVET ចុះហាត់ការដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើឱ្យម្ចាស់សហគ្រាស រោងចក្រ និងគ្រឹះស្ថានឯកជននានានៅក្នុងខេត្ត បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិតដែលកំពុងសិក្សាលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានចុះកម្មសិក្សា និងហាត់ការផ្ទាល់នៅតាមគ្រឹះស្ថានរបស់ខ្លួន។









