
សេចក្ដីថ្លែងអំណរគុណ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន ខេត្ដព្រៃវែង គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
សូមគោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរពដ៏ខ្ពង់ខ្ពស់! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនិងសូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់នូវអំណោយជាកង្ហាចំនួន ១០ គ្រឿង តាមរយៈឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ទទួលន្ទុកមន្ទីរព័ត៌មមាន ខេត្តព្រៃវែង សម្រាប់ បម្រើការងារនៅក្នុងមន្ទីរ ។ ការផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈសំខាន់ និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់បរិយាកាសកន្លែងធ្វើការរបស់មន្ត្រីរាជការយើងខ្ញុំឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសជួយកាត់បន្ថយកម្តៅក្នុងរដូវប្រាំង ដើម្បីឱ្យការបំពេញភារកិច្ចប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគិតគូរពីសុខទុក្ខ និងលក្ខខណ្ឌការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ។









