
លោក អន ភារៈ ណែនាំអភិបាលរងស្រុកពាមជរដែលទើបប្រកាសតែងតាំងផ្ទេរកាន់តំណែងថ្មី ត្រូវខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកជាផ្លូវការ លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការណែនាំ និងជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងស្រុកដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានការរីកចម្រើន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។









