
មន្ទីរការងារ ប្រារព្វទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី ១៥ មិថុនា ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមាន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន និងម្ចាស់គ្រិះស្ថាន សហគ្រាសនានា នៅទូទាំងខេត្តប៉ៃលិន បានអញ្ជើញចូលរួម។






