
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
មណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម លឿង ង្វៀនមិញជៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច សាលាខេត្តមណ្ឌលគិរី ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប៕









