
កិច្ចសន្ទនា ពហុភាគីស្តីពី ការចែករំលែកការអនុវត្តល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ក្នុងខេត្តរតនគិរី
ក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុនកសិឧស្សាហកម្ម អាជីវកម្មនិងរុករករ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល មានគោលដៅតែ មួយគឺ លើកកម្ពស់សុខដុមរមនីយកម្ម រវាងអ្នកប្រតិបត្តការគម្រោង។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រោមកិច្ច សហការជាមួយ ក្រុមការងារអាជ្ញាធរខេត្ត និងអង្គការអភិ វឌ្ឍន៍និង ភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចសន្ទនា ពហុភាគីស្តី ពី ការចែករំលែកការអនុវត្ត ល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ដែលបានធ្វើឡើងនៅ សាលប្រជុំអគារA សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរី ។









