
លោក អៀន អឿន ÷ មន្ទីរអភិវឌ្ឍន៍ជនទបខេត្តរតនគិរី កំពុងមមាញឹកជួសជុលផ្លូវ០១ខ្សែ នៅភូមិសាយ៉ស់ ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សម្រេចបាន៧០%
ការលើកឡើងរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រូបនេះ គឺក្នុងឱកាសដែលលោក បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការជួសជុលផ្លូវលក្ខណៈខួបក្រាលល្បាយក្រួសក្រហម ចំនួន០១ខ្សែប្រវែង១១៧០០ម៉ែត្រ ទទឹងខ្នងលើ០,៦ម៉ែត្រ ស្ថិតនៅភូមិសាយ៉ស់(ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ) ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត រតនគិរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោកថា ផ្លូវនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កំពុង ធ្វើការជួសជុលយ៉ាងមមាញឹក ដោយសម្រេចលទ្ឋផលបាន៧០%ហើយ ។









