ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន១៩៥គ្រួសារ

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន១៩៥គ្រួសារ

ពិធីចែកសំណេះសំណាល និងចែកអំណោយជាស្បៀង អាហារខាងលើនេះបានធ្វើឡើនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោក មាស សារ៉េត អភិបាល ស្រុកអណ្តូងមាស បានលើកឡើងថា វត្តមានឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ នាថ្ងៃនេះ គឺបង្ហាញនូវមនោសញ្ចេតនា ការគិតគូ យកចិត្ត ទុកដាក់ ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសគ្រួសារជនភៀសសឹក គ្រួសារវីរ កងទ័ព គ្រួសារវីរនគរបាល ដែលកំពុងឈរជើងយ៉ាងអង់អាចខ្លាហ៊ាន ការពារបរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អតីតយុទ្ធជន និងនិវត្តន៍ជន ប្រជាពលរដ្ឋជួបការខ្វះខាត ស្រ្តីម៉េម៉ាយ ចាស់ជរា កុមារកំព្រា និងជនរងគ្រោះ និងបានញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅពោពេញដោយ មនោសញ្ចេតនា និងផ្តល់ភាពកក់ក្តៅ។

ព័ត៌មានពាក់ព័ន្ធ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី និង អាជ្ញាធរស្រុកអណ្តូងមាស សការជាមួយអង្គការដៃគូ ធ្វើលំហាត់សមយុទ្ធ ស្តីពីការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះ មហន្តរាយថ្នាក់ស្រុក ឆ្នាំ២០២៦
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី និង អាជ្ញាធរស្រុកអណ្តូងមាស សការជាមួយអង្គការដៃគូ ធ្វើលំហាត់សមយុទ្ធ ស្តីពីការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះ មហន្តរាយថ្នាក់ស្រុក ឆ្នាំ២០២៦
លំហាត់សមយុទ្ធដ៏មានសារ:សំខាន់នេះបានរៀបចំធ្វើឡើ នៅមុខសួនច្បារតេជោសន្តិភាព ស្រុកអណ្តូងមាស ព្រឹកថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
លោក អៀន អឿន ÷ មន្ទីរអភិវឌ្ឍន៍ជនទបខេត្តរតនគិរី កំពុងមមាញឹកជួសជុលផ្លូវ០១ខ្សែ នៅភូមិសាយ៉ស់ ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សម្រេចបាន៧០%
លោក អៀន អឿន ÷ មន្ទីរអភិវឌ្ឍន៍ជនទបខេត្តរតនគិរី កំពុងមមាញឹកជួសជុលផ្លូវ០១ខ្សែ នៅភូមិសាយ៉ស់ ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សម្រេចបាន៧០%
ការលើកឡើងរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រូបនេះ គឺក្នុងឱកាសដែលលោក បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការជួសជុលផ្លូវលក្ខណៈខួបក្រាលល្បាយក្រួសក្រហម ចំនួន០១ខ្សែប្រវែង១១៧០០ម៉ែត្រ ទទឹងខ្នងលើ០,៦ម៉ែត្រ ស្ថិតនៅភូមិសាយ៉ស់(ជំរំបីស្រុករម្មណីយដ្ឋានទឹកជ្រោះអូរស៊ិនលែរ៍ ) ឃុំបាតាង ស្រុកលំផាត់ ឆ្ពោះមកកាន់រម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត រតនគិរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោកថា ផ្លូវនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កំពុង ធ្វើការជួសជុលយ៉ាងមមាញឹក ដោយសម្រេចលទ្ឋផលបាន៧០%ហើយ ។
កិច្ចសន្ទនា ពហុភាគីស្តីពី ការចែករំលែកការអនុវត្តល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ក្នុងខេត្តរតនគិរី
កិច្ចសន្ទនា ពហុភាគីស្តីពី ការចែករំលែកការអនុវត្តល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ក្នុងខេត្តរតនគិរី
ក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុនកសិឧស្សាហកម្ម អាជីវកម្មនិងរុករករ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល មានគោលដៅតែ មួយគឺ លើកកម្ពស់សុខដុមរមនីយកម្ម រវាងអ្នកប្រតិបត្តការគម្រោង។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រោមកិច្ច សហការជាមួយ ក្រុមការងារអាជ្ញាធរខេត្ត និងអង្គការអភិ វឌ្ឍន៍និង ភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចសន្ទនា ពហុភាគីស្តី ពី ការចែករំលែកការអនុវត្ត ល្អ របស់ ក្រុមហ៊ុនសាជីវកម្ម ដែលបានធ្វើឡើងនៅ សាលប្រជុំអគារA សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរី ។
រដ្ឋបាលឃុំទីងចាក់ និងគណៈកម្មការអាចារ្យវត្តទីងចាក់ មានកិត្តិយសសូមជម្រាបជូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងសាធារណជនទាំងអស់មេត្តាទទួលជ្រាបថា
រដ្ឋបាលឃុំទីងចាក់ និងគណៈកម្មការអាចារ្យវត្តទីងចាក់ មានកិត្តិយសសូមជម្រាបជូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងសាធារណជនទាំងអស់មេត្តាទទួលជ្រាបថា
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយរបស់គេហទំព័រ MD-TV News ដោយបានដកស្រង់ការសម្ភាសន៍លោកយាយម្នាក់ នៅក្នុងវត្តទីងចាក់ដោយគាត់បានលើកឡើងថា «រលោក តាំង ឆេងហុង(ហៅទ្រី)បានកាយដ៏វត្តយក ទៅចាក់នៅដីឃ្លាំងនៅលំនៅឋានរបស់ខ្លួន និងបានវាយកម្ទេចកាំជណ្តើរដែលបានសាងសង់តាំងពីឆ្នាំ១៩៨២ ចោលធ្វើឱ្យពួកគាត់ពិបាកឡើងលើភ្នំព្រោះកាំជណ្តើរមានបង្កាន់ដៃងាយស្រួលឡើយចុះ ដោយឱ្យពួកគាត់ ដើរតាមផ្លូវបេតុងជំនួសវិញតែលោកយាយថាចោទពេកឡើងបានតែឡានទេ។ហើយដីវត្តនេះគឺស្ថិតនៅ ភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។

ព័ត៌មានថ្មីៗ

ព័ត៌មានក្នុងខេត្តមន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
១៧ មិថុនា ២០២៦

មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង

មន្ទីរព័ត៌មានខេត្តកំពត បានអនុវត្តយុទ្ធនាការនិយាយថា«ទេចំពោះព័ត៌មានក្លែងក្លាយ»ជំហ៊ាន២ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ដល់សិស្សានុស្ស និងយុវជន តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ នៅបរិវេនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ព័ត៌មានក្នុងខេត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល
១៧ មិថុនា ២០២៦

យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅខេត្តកំពតមានការចូលរួមយ៉ាងផុសផុល

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពអាជ្ញាធរកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
១៥ មិថុនា ២០២៦

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សកម្មភាពថ្នាក់ដឹកនាំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
១៥ មិថុនា ២០២៦

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត