
ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំផែនការចុះសិក្សាស្វែងយល់អំពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឡាយ អូនរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផែនការចុះសិក្សាស្វែងយល់អំពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសំណាក់លោកជំទាវ ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោក ឌឹម នី អភិបាលរងខេត្ត លោកស្រី ស្នងការរងនគរបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។








