
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើចំណីផ្លូវលេខ២១។
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអជ្ញាធរក្រុងតាខ្មៅ បានចុះពិនិត្យទីតាំងនឹងរុះរើចេញនូវសំណង់រំលោភលើចំណីផ្លូវ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យកាន់តែល្អប្រសើរ តាមបណ្តាផ្លូវលេខ២១ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។








